ទំនុកតម្កើង 112:8-9
ទំនុកតម្កើង 112:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។ គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ចែករំលែក
អាន ទំនុកតម្កើង 112ទំនុកតម្កើង 112:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។
ចែករំលែក
អាន ទំនុកតម្កើង 112ទំនុកតម្កើង 112:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន គេបានចែកចាយ គឺបានចែកឲ្យដល់មនុស្សកំសត់ សេចក្ដីសុចរិតរបស់គេគង់នៅជាដរាប មនុស្សទាំងឡាយនឹងលើកមុខអ្នកនោះ ឲ្យមានកិត្តិសព្ទ
ចែករំលែក
អាន ទំនុកតម្កើង 112