ទំនុកតម្កើង 11:1-5
ទំនុកតម្កើង 11:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ? ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ ប្រសិនបើគ្រឹះត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន?» ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។ ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
ទំនុកតម្កើង 11:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
ទំនុកតម្កើង 11:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក ធ្វើដូចម្តេចឲ្យអ្នកបាននិយាយនឹងខ្ញុំថា ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ បើសិនជាគោលប្រធានត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ