ទំនុកតម្កើង 107:39-42

ទំនុកតម្កើង 107:39-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ណា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ​បុក‌ម្នេញ ហើយ​ឲ្យ​មាន​ទុក្ខ​ព្រួយ ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ ព្រះ‌អង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ឡើង ឲ្យ​រួច​ពី​សេចក្ដី​វេទនា ហើយ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​គ្នាច្រើន​ដូច​ហ្វូង​សត្វ។ មនុស្ស​ទៀង​ត្រង់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ត្រេក​អរ ហើយ​គ្រប់​ទាំង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បិទ​មាត់។

ទំនុកតម្កើង 107:39-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ‌បុក‌ម្នេញ ហើយ​ឲ្យ​មាន​សេចក្ដី​ព្រួយ​លំបាក នោះ​ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់​នៅ​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ​វិញ ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើង ឲ្យ​រួច​ពី​សេចក្ដី​វេទនា ព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយ‌គ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើង ឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ