ទំនុកតម្កើង 107:21-22
ទំនុកតម្កើង 107:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។ ត្រូវឲ្យគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងយ៉ាងអរសប្បាយ។
ទំនុកតម្កើង 107:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះត្រូវតែលើកតម្កើងព្រះអម្ចាស់ ដែលបានសម្តែងព្រះហឫទ័យមេត្តាករុណា និងស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក! គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងដ៏សប្បាយ!
ទំនុកតម្កើង 107:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណ ហើយប្រកាសពីស្នាដៃនៃទ្រង់ ដោយចំរៀងអរសប្បាយចុះ។