ទំនុកតម្កើង 107:1-2
ទំនុកតម្កើង 107:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ទំនុកតម្កើង 107:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ទំនុកតម្កើង 107:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមាន ព្រះហឫទ័យសប្បុរស ដ្បិតព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ គួរឲ្យអស់អ្នកដែលព្រះអម្ចាស់ បានរំដោះមក ពោលសេចក្ដីនេះ គឺអស់អ្នកដែលព្រះអង្គបានរំដោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ទំនុកតម្កើង 107:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ