ទំនុកតម្កើង 106:13-18

ទំនុកតម្កើង 106:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។ គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ តែ​ក៏​ចាត់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត នៅ​ក្នុង​ចិត្ត​គេ​វិញ។ ៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា នោះ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។ មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​បក្ស​ពួក​របស់​គេ អណ្ដាត​ភ្លើង​ក៏​ឆាប​ឆេះ មនុស្ស​អាក្រក់​ទាំង​នោះទៅ។

ទំនុកតម្កើង 106:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ ពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះអង្គ សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះអង្គ​ឡើយ។ នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។ ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារ ដែល​គេ​ទាម‌ទារ គឺ​ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែត រហូត​ដល់​ធុញ‌ទ្រាន់។ នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេ ហើយ​ច្រណែន​នឹង​លោក​អើរ៉ុន ដែល​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះ‌អម្ចាស់ ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថាន ព្រម​ទាំង​ស្រូប​បក្ស​ពួក របស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។ មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេ ហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្ស អាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។

ទំនុកតម្កើង 106:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ តែ​មិន​យូរ​ប៉ុន្មាន ក៏​ភ្លេច​កិច្ច‌ការ​របស់​ទ្រង់​ទៅ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​សេចក្ដី​ដំបូន្មាន​របស់​ទ្រង់​ទេ គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ក៏​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង​វិញ ទ្រង់​ក៏​ព្រម​ប្រទាន​តាម​សេចក្ដី​សំណូម​របស់​គេ តែ​ទ្រង់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត​នៅ​ក្នុង​ចិត្ត​គេ​វិញ គេ​ក៏​មាន​សេចក្ដី​ច្រណែន​នឹង​ម៉ូសេ នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ហើយ​នឹង​អើរ៉ុន ដែល​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដែរ នោះ​ផែនដី​ក៏​ប្រេះ​ហា ស្រូប​យក​ដាថាន​ទៅ ហើយ​គ្រប​លើ​អ័ប៊ីរ៉ាម នឹង​ពួក​គាត់ មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​ពួក​គេ អណ្តាត​ភ្លើង​នោះ​ក៏​បញ្ឆេះ​មនុស្ស​អាក្រក់​ទៅ។