ទំនុកតម្កើង 105:17-19
ទំនុកតម្កើង 105:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានចាត់មនុស្សម្នាក់ឲ្យទៅមុនពួកគេ គឺលោកយ៉ូសែបដែលគេ បានលក់ទៅធ្វើជាបាវបម្រើ។ ជើងរបស់លោកត្រូវរឹតរួតដោយចំណង ហើយមានច្រវាក់ដែកជាប់នៅក ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានល្បងលលោក រហូតទាល់តែសេចក្ដី ដែលលោកថ្លែងទុកបានសម្រេច។
ទំនុកតម្កើង 105:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គចាត់បុរសម្នាក់ឲ្យទៅមុន គឺលោកយ៉ូសែបដែលគេបានលក់ជាទាសករ។ គេដាក់ខ្នោះជើងលោក ហើយដាក់ច្រវាក់កលោក រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។
ទំនុកតម្កើង 105:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានចាត់មនុស្សម្នាក់ឲ្យទៅមុនគេ គឺយ៉ូសែប ដែលត្រូវលក់ទៅធ្វើជាខ្ញុំបំរើ ជើងគាត់ត្រូវរឹតរួតជាប់ដោយចំណង ហើយមានច្រវាក់ដែកជាប់នៅប្រាណ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានល្បងលគាត់ ដរាបដល់កំណត់ដែលពាក្យគាត់បានសំរេច