ទំនុកតម្កើង 105:1-4

ទំនុកតម្កើង 105:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ថ្លែង​ប្រាប់​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ចុះ! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ ចូរ​រៀប​រាប់​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ! ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា រីក‌រាយ​ឡើង! ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ ឥត​ឈប់​ឈរ!

ទំនុកតម្កើង 105:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា! ចូរ​ច្រៀង​តម្កើង​ព្រះអង្គ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ! ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ! ចូរ​ខ្ពស់​មុខ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏វិសុទ្ធ! អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយ ចូរ​សប្បាយ​ចិត្ត​ចុះ! ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា ចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឥត​ឈប់‌ឈរ​ឡើយ!

ទំនុកតម្កើង 105:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សំដែង​ពី​អស់​ទាំង​ការ​របស់​ទ្រង់ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ចូរ​ច្រៀង​ថ្វាយ​ទ្រង់ ចូរ​ច្រៀង​សរសើរ​ដល់​ទ្រង់​ចុះ ឲ្យ​គិត​រំពឹង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ចូរ​យក​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់​ជា​ទី​អំណរ​ព្រឺ‌ព្រួច​ចុះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​រីក‌រាយ​ឡើង ចូរ​រក​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌ចេស្តា​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

ទំនុកតម្កើង 105:1-4

ទំនុកតម្កើង 105:1-4 គខប