ទំនុកតម្កើង 105:1-3
ទំនុកតម្កើង 105:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ! ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ! ចូរខ្ពស់មុខនឹងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គចុះ ចូរឲ្យចិត្តនៃអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា រីករាយឡើង!
ទំនុកតម្កើង 105:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
ទំនុកតម្កើង 105:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ព្រះនាមទ្រង់ ចូរសំដែងពីអស់ទាំងការរបស់ទ្រង់ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ឲ្យគិតរំពឹងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ចូរយកព្រះនាមបរិសុទ្ធរបស់ទ្រង់ជាទីអំណរព្រឺព្រួចចុះ ត្រូវឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តរីករាយឡើង