ទំនុកតម្កើង 103:19-21
ទំនុកតម្កើង 103:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ទំនុកតម្កើង 103:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់បានតាំងបល្ល័ង្ករបស់ព្រះអង្គ នៅស្ថានបរមសុខ ព្រះអង្គគ្រងរាជ្យលើអ្វីៗទាំងអស់។ ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។ អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបម្រើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
ទំនុកតម្កើង 103:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់បានតាំងបល្ល័ង្កទ្រង់នៅលើស្ថានសួគ៌ ហើយរាជ្យទ្រង់ក៏គ្រប់គ្រងលើទាំងអស់ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ