ទំនុកតម្កើង 103:1-2
ទំនុកតម្កើង 103:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ចែករំលែក
អាន ទំនុកតម្កើង 103ទំនុកតម្កើង 103:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់! ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអស់ពីដួងចិត្ត! ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដោយឥតភ្លេចពីកិច្ចការណាមួយដែលព្រះអង្គ បានធ្វើដោយព្រះហឫទ័យសប្បុរសនោះឡើយ!
ចែករំលែក
អាន ទំនុកតម្កើង 103ទំនុកតម្កើង 103:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ
ចែករំលែក
អាន ទំនុកតម្កើង 103