ទំនុកតម្កើង 10:5-6
ទំនុកតម្កើង 10:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។ គេនឹកក្នុងចិត្តថា «អញនឹងមិនត្រូវរង្គើឡើយ អញមិនជួបទុក្ខលំបាក ជារៀងរហូតគ្រប់ជំនាន់តទៅ»។
ទំនុកតម្កើង 10:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្វីៗដែលគេធ្វើតែងតែចម្រុងចម្រើនជានិច្ច គេគិតមិនដល់សោះថា ព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។ គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។
ទំនុកតម្កើង 10:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាប ឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេ គេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយ ក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ