ទំនុកតម្កើង 10:1-2
ទំនុកតម្កើង 10:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ? មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ទំនុកតម្កើង 10:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសម្ងំស្ងៀមដូច្នេះ? មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។
ទំនុកតម្កើង 10:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់គង់នៅឆ្ងាយម៉្លេះ ហេតុអ្វីបានជាទ្រង់ពួនព្រះអង្គ នៅគ្រាដែលមានសេចក្ដី ទុក្ខលំបាកដូច្នេះ មនុស្សអាក្រក់ គេបៀតបៀនដល់មនុស្សក្រីក្រ ដោយសេចក្ដីឆ្មើងឆ្មៃ សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះ