សុភាសិត 8:17-19
សុភាសិត 8:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងស្រឡាញ់ដល់អស់អ្នក ដែលស្រឡាញ់យើង ហើយអស់ពួកអ្នកដែលស្វែងរកអស់ពីចិត្ត នោះនឹងបានជួប មានអស់ទាំងទ្រព្យសម្បត្តិ និងកិត្តិយស នៅជាមួយយើង មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ និងសេចក្ដីសុចរិតផង ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត
សុភាសិត 8:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង ភាពចម្រុងចម្រើន និងសេចក្ដីសុចរិត។ ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យ មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
សុភាសិត 8:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញស្រឡាញ់ដល់អស់អ្នកដែលស្រឡាញ់អញ ហើយអស់ពួកអ្នកដែលស្វែងរកអញអស់ពីចិត្ត នោះនឹងបានជួប មានអស់ទាំងទ្រព្យសម្បត្តិ នឹងកិត្តិយស នៅជាមួយនឹងអញ អើ មានទាំងរបស់ទ្រព្យដ៏ស្ថិតស្ថេរ នឹងសេចក្ដីសុចរិតផង ផលដែលកើតពីអញ នោះវិសេសជាងមាស អើ ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកំរៃរបស់អញជាជាងប្រាក់យ៉ាងវិសេសបំផុត