សុភាសិត 8:10-11 - Compare All Versions
សុភាសិត 8:10-11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ចែករំលែក
សុភាសិត 8 គកស១៦សុភាសិត 8:10-11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់ រីឯការចេះដឹងមានតម្លៃ លើសមាសទឹកដប់ទៅទៀត។ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
ចែករំលែក
សុភាសិត 8 គខបសុភាសិត 8:10-11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ស៊ូទទួលយកដំបូន្មានរបស់អញ ជាជាងប្រាក់ ហើយទទួលដំរិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មានដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ចែករំលែក
សុភាសិត 8 ពគប