សុភាសិត 8:1-5

សុភាសិត 8:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ ទាំង​ពីរ​នោះ​ឈរ​នៅ​កំពូល នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា៖ ឱ​មនុស្ស​ទាំង‌ឡាយ​អើយ យើង​ស្រែក​ហៅ​អ្នក​រាល់​គ្នា ហើយ​សំឡេង​យើង ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចម្កួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ ទាំង​២​នោះ​ឈរ​នៅ​កំពូល​នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា ឱ​មនុស្ស​ទាំង‌ឡាយ​អើយ អញ​ស្រែក​ហៅ​ឯង​រាល់​គ្នា ហើយ​សំឡេង​អញ​ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចំកួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ

ចែក​រំលែក
អាន សុភាសិត 8