សុភាសិត 8:1-11

សុភាសិត 8:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ ទាំង​ពីរ​នោះ​ឈរ​នៅ​កំពូល នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា៖ ឱ​មនុស្ស​ទាំង‌ឡាយ​អើយ យើង​ស្រែក​ហៅ​អ្នក​រាល់​គ្នា ហើយ​សំឡេង​យើង ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចម្កួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ ចូរ​ស្តាប់ ដ្បិត​យើង​នឹង​ពោល សេចក្ដី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​យើង​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្ដី​ទៀង​ត្រង់ ពី​ព្រោះ​មាត់​យើង​នឹង​ពោល​សេចក្ដី​ពិត ហើយ​បបូរ​មាត់​យើង​នឹង​ខ្ពើម​ចំពោះ​ការ​អាក្រក់ អស់​ទាំង​ពាក្យ​នៃ​មាត់​យើង សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក ដែល​រក​បាន​តម្រិះ​ដែរ ស៊ូ​ទទួល​យក​ដំបូ‌ន្មាន​របស់​យើង ជា​ជាង​ប្រាក់ ហើយ​ទទួល​តម្រិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​មនុស្សនឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប​ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌ប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ! តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ! ព្រះ‌ប្រាជ្ញា​ញាណ​ឈរ​លើ​ទួល ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល ហើយ​ស្រែក​ឡើង​ថា៖ បណ្ដា‌ជន​ទាំង‌ឡាយ​អើយ! ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។ មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពិចារណា​ឡើង មនុស្ស​ឥត​ប្រាជ្ញា​អើយ ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។ ចូរ​នាំ​គ្នា​ស្ដាប់ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់ ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។ អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។ អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់ រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។ ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ លើស​មាស​ទឹក‌ដប់​ទៅ​ទៀត។ ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។

ចែក​រំលែក
អាន សុភាសិត 8

សុភាសិត 8:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ប្រាជ្ញា នោះ​បន្លឺ​ឡើង ហើយ​យោបល់​ក៏​បញ្ចេញ​សំឡេង​ទេ​តើ ទាំង​២​នោះ​ឈរ​នៅ​កំពូល​នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នា ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា ឱ​មនុស្ស​ទាំង‌ឡាយ​អើយ អញ​ស្រែក​ហៅ​ឯង​រាល់​គ្នា ហើយ​សំឡេង​អញ​ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចំកួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ ចូរ​ស្តាប់ ដ្បិត​អញ​នឹង​ពោល​សេចក្ដី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​អញ​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្ដី​ទៀង​ត្រង់ ពី​ព្រោះ​មាត់​អញ​នឹង​ពោល​សេចក្ដី​ពិត ហើយ​បបូរ​មាត់​អញ​នឹង​ខ្ពើម​ចំពោះ​សេចក្ដី​អាក្រក់ អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក​ដែល​រក​បាន​ដំរិះ​ដែរ ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​អញ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប‌ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

ចែក​រំលែក
អាន សុភាសិត 8