សុភាសិត 7:24-27
សុភាសិត 7:24-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យ ដែលចេញពីមាត់យើងចុះ។ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ របស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល ពួកអ្នកដែលវាបានសម្លាប់ នោះមានសន្ធឹកណាស់។ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
សុភាសិត 7:24-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ កូនអើយ ចូរស្ដាប់ឪពុក ចូរត្រងត្រាប់ស្ដាប់សេចក្ដីដែលឪពុកទូន្មាន។ កុំបាក់ចិត្តទៅតាមស្ត្រីប្រភេទនេះឡើយ ហើយក៏កុំវង្វេងទៅសេពគប់ជាមួយវាដែរ ដ្បិតស្ត្រីនេះបានធ្វើឲ្យមានជនរងគ្រោះជាច្រើន សូម្បីតែអ្នកខ្លាំងពូកែក៏ត្រូវស្លាប់ដោយសារស្នាដៃនាងដែរ។ ផ្ទះរបស់នាងជាស្ថានមច្ចុរាជ អ្នកដែលចូលទៅក្នុងផ្ទះនោះ មុខជាស្លាប់មិនខាន។
សុភាសិត 7:24-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យដែលចេញពីមាត់អញចុះ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវរបស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសំឡាប់ នោះមានសន្ធឹកណាស់ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។