សុភាសិត 5:7-14

សុភាសិត 5:7-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ​ចុះ កុំ​ឲ្យ​ងាក​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ឡើយ។ ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ ក្រែង​ឯង​ប្រគល់​កិត្តិ‌សព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ។ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស ហើយ​យើង​មិន​បាន​ស្តាប់​តាម សម្ដី​នៃ​គ្រូ​របស់​យើង ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក ដែល​រំឭក​យើង​ផង​ដែរ។ យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង អស់​ទាំង​អំពើ​អា‌ក្រក់​ហើយ គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស និង​ក្រុម​ជំនុំ​ផង»។

ចែក​រំលែក
អាន សុភាសិត 5

សុភាសិត 5:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។ ចូរ​ដើរ​វាង​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ ក្រែង‌លោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។ នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។ ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ! ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។ ខ្ញុំ​វិះ‌តែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជា‌ជន»។

ចែក​រំលែក
អាន សុភាសិត 5

សុភាសិត 5:7-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ​ចុះ កុំ​ឲ្យ​ងាក​បែរ​ចេញ ពី​អស់​ទាំង​ពាក្យ ដែល​មាត់​អញ​ពោល​ឡើយ ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ ក្រែង​ឯង​ប្រគល់​កិត្តិសព្ទ​ឯង​ដល់​អ្នក​ដទៃ ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កំឡាំង​ឯង ហើយ​ការ​នឿយ​លំបាក​របស់​ឯង ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ ក្នុង​កាល​ដែល​សាច់​ឈាម ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​រុះ​ទៅ ហើយ​ឯង​ថា អុញ​ន៍ អញ​បាន​ស្អប់​សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎ ចិត្ត​អញ​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស ហើយ​អញ​មិន​បាន​ស្តាប់​តាម​សំដី​នៃ​គ្រូ​របស់​អញ ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក​ដែល​រំឭក​អញ​ផង​ដែរ អញ​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង​អស់​ទាំង​អំពើ​អាក្រក់​ហើយ គឺ​នៅ​កណ្តាល​ចំណោម​មនុស្ស នឹង​ពួក​ជំនុំ​ផង។

ចែក​រំលែក
អាន សុភាសិត 5