សុភាសិត 5:3-8
សុភាសិត 5:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់របស់នាងរអិលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខពីរវិញ។ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់។ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវចុះ កុំឲ្យងាកចេញពីពាក្យ ដែលមាត់យើងពោលឡើយ។ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ
សុភាសិត 5:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ
សុភាសិត 5:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបបូរមាត់របស់ស្ត្រីដទៃ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់វារឥលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខ២វិញ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះ កុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ