សុភាសិត 4:3-4
សុភាសិត 4:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់ ដល់ម្តាយយើង ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ
ចែករំលែក
អាន សុភាសិត 4សុភាសិត 4:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។
ចែករំលែក
អាន សុភាសិត 4សុភាសិត 4:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតពីដើមអញជាកូនរបស់ឪពុកអញដែរ គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្តាច់ដល់ម្តាយអញ ឪពុកបានបង្រៀនអញដោយពាក្យថា ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ
ចែករំលែក
អាន សុភាសិត 4