សុភាសិត 4:1-2 - Compare All Versions

សុភាសិត 4:1-2 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន របស់ឪពុក​ឡើយ។

ចែក​រំលែក
សុភាសិត 4 គកស១៦

សុភាសិត 4:1-2 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។

ចែក​រំលែក
សុភាសិត 4 គខប

សុភាសិត 4:1-2 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ម្នាក់​ដែល​ជា​ឪពុក ចូរ​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​យោបល់ ដ្បិត​អញ​ឲ្យ​លទ្ធិ​ដ៏​ល្អ​ដល់​ឯង​រាល់​គ្នា ដូច្នេះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឱវាទ​អញ​ឡើយ

ចែក​រំលែក
សុភាសិត 4 ពគប