សុភាសិត 31:10-20

សុភាសិត 31:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។ ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ នាង​ធ្វើ​ឲ្យ​ប្តី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ​រហូត ដល់​អស់​មួយ​ជីវិត​នាង។ នាង​រក​រោម​ចៀម​នឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។ នាង​ទម្លាប់​ចង្កេះ​ឲ្យ​មាន​កម្លាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កម្រៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ។ នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ នាង​ឈោង​ដៃ​ដល់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង។

ចែក​រំលែក
អាន សុភាសិត 31

សុភាសិត 31:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។ ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែងតែ​ធ្វើ​ឲ្យ​ស្វាមី​ចម្រុង‌ចម្រើន។ នាង​តែងតែ​ផ្ដល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។ នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។ នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។ នាង​ក្រោក​ពី​ព្រលឹម រៀបចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។ នាង​រិះគិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយជូរ​មក​ដាំ។ នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។ នាង​ឃើញ​កិច្ចការ​របស់​នាង​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។ នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។ នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុគ៌ត។

ចែក​រំលែក
អាន សុភាសិត 31

សុភាសិត 31:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​ដំឡៃ​ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត ប្ដី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ នាង​ធ្វើ​ឲ្យ​ប្ដី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង នាង​រក​រោម​ចៀមនឹង​ខ្លូត‌ទេស ក៏​ធ្វើ​ការ​ដោយ​ដៃ​យ៉ាង​ស្ម័គ្រ​ពី​ចិត្ត នាង​ធៀប​ដូច​ជា​នាវា​ដឹក​ទំនិញ គឺ​នាង​នាំ​យក​អាហារ​មក​ពី​ទី​ឆ្ងាយ នាង​ក្រោក​ពី​ដេក​តាំង​ពី​នៅ​ងងឹត​នៅ​ឡើយ ក៏​ចាត់‌ចែង​អាហារ​ឲ្យ​ពួក​ផ្ទះ ហើយ​បង្គាប់​ការ​ដល់​ពួក​បាវ​ស្រី​ទាំង​ប៉ុន្មាន នាង​ពិចារណា​មើល​ចំការ​១ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នាង​ទំលាប់​ចង្កេះ​ឲ្យ​មាន​កំឡាំង ហើយ​ឲ្យ​ដៃ​បាន​ខ្លាំង​ឡើង​ដែរ នាង​ឃើញ​ថា ទំនិញ​របស់​នាង​សុទ្ធ​តែ​មាន​កំរៃ ហើយ​យប់ៗ​ចង្កៀង​នាង​មិន​រលត់​ទេ នាង​ចាប់​យក​ហុង ហើយ​ម្រាម​ដៃ​ក៏​កាន់​ខ្នារ នាង​ឈោង​ដៃ​ដល់​មនុស្ស​កំសត់​ទុគ៌ត អើ នាង​ហុច​ដៃ​ទៅ​ជួយ​មនុស្ស​ក្រ​លំបាក​ផង

ចែក​រំលែក
អាន សុភាសិត 31