សុភាសិត 31:1-5
សុភាសិត 31:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្ដីទំនាយ ដែលមាតារបស់ព្រះអង្គបានបង្រៀន កូនអើយ កូនដែលកើតពីផ្ទៃយើងអើយ ឱកូននៃបំណន់យើងអើយ តើត្រូវឲ្យយើងប្រាប់ឯងដូចម្តេច គឺកុំឲ្យបង់កម្លាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ។ ឱលេមយួលអើយ មិនគួរឲ្យពួកស្តេច សោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នក ដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តិច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ ពីមនុស្សដែលកើតទុក្ខវេទនា។
សុភាសិត 31:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។ កូនអើយ ម្ដាយបានបន់ស្រន់សុំឲ្យមានកូន ហើយម្ដាយបានបង្កើតកូនមក ហេតុនេះ ចូរស្ដាប់ពាក្យម្ដាយ!។ ចូរកុំឲ្យស្រីៗដណ្ដើមយកកម្លាំងរបស់កូនបានឡើយ ហើយក៏កុំទុកឲ្យស្រីៗ ដែលធ្លាប់តែធ្វើឲ្យស្ដេចវិនាស អាចដឹកមុខកូនបានដែរ។ ចូរកូនចាំឲ្យច្បាស់ថា ស្ដេច និងមេដឹកនាំទាំងឡាយ មិនត្រូវសេពសុរា និងគ្រឿងស្រវឹងផ្សេងៗឡើយ។ កាលណាគេស្រវឹង គេនឹងភ្លេចអនុវត្តច្បាប់ ហើយបំពានលើសិទ្ធិរបស់ប្រជារាស្ត្រក្រីក្រ។
សុភាសិត 31:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្ដីទំនាយ ដែលព្រះមាតាទ្រង់បានបង្រៀនទ្រង់ទុក។ ម៉េចកូនអើយ ម៉េច កូនដែលកើតពីផ្ទៃអញអើយ ឱកូននៃបំណន់អញអើយ តើត្រូវឲ្យអញប្រាប់ឯងដូចម្តេច គឺកុំឲ្យបង់កំឡាំងឯងប្រគល់ពួកស្រី ឬអំពើឯងដល់ការ ដែលបំផ្លាញពួកស្តេចឡើយ ឱលេមយួលអើយ មិនគួរឲ្យពួកស្តេចបានសោយស្រាទំពាំងបាយជូរ គឺមិនគួរសោះឡើយ ក៏មិនគួរឲ្យអ្នកដែលជាកំពូលប្រាថ្នាគ្រឿងស្រវឹងដែរ ក្រែងផឹកទៅហើយ នោះភ្លេចបញ្ញត្តច្បាប់ ហើយបង្វែរសេចក្ដីយុត្តិធម៌ពីមនុស្សដែលកើតទុក្ខវេទនាចេញ។