សុភាសិត 30:32-33
សុភាសិត 30:32-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
សុភាសិត 30:32-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នកភ្ញាក់ស្មារតីដឹងថា ខ្លួនជាមនុស្សល្ងង់ ចង់លើកខ្លួន ចូរទប់មាត់តាំងពីពេលនេះទៅ។ បើអ្នកចម្រាញ់ទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជម្លោះ។
សុភាសិត 30:32-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។