សុភាសិត 28:15-16
សុភាសិត 28:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សអាក្រក់ដែលគ្រប់គ្រងលើ ប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។ ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្ដីលោភ នោះនឹងបានចម្រើនអាយុយឺនយូរវិញ។
សុភាសិត 28:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រុប។ អ្នកដឹកនាំស្រុកដែលគ្មានប្រាជ្ញា តែងតែសង្កត់សង្កិនប្រជារាស្ត្រកាន់តែខ្លាំងឡើងៗ រីឯអ្នកមិនចូលចិត្តនឹងទ្រព្យដែលរកបានដោយអយុត្តិធម៌ មុខជាមានអាយុវែង។
សុភាសិត 28:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។ ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្ដីលោភ នោះនឹងបានចំរើនអាយុយឺនយូរវិញ។