សុភាសិត 28:1-6
សុភាសិត 28:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សអាក្រក់រត់ក្នុងកាលដែល គ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ មនុស្សក្រដែលពានលើមនុស្សកម្សត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។ ពួកអ្នកដែលបោះបង់ចោលបញ្ញត្តិច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញ នោះតែងតែតតាំងនឹងគេ។ មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។ មនុស្សក្រីក្រដែលប្រព្រឹត្តតាម ផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
សុភាសិត 28:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។ មនុស្សក្រីក្រសង្កត់សង្កិនមនុស្សទុគ៌ត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។ អស់អ្នកដែលបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យវិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។ មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះអម្ចាស់យល់សព្វគ្រប់ទាំងអស់។ មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀចវេរ។
សុភាសិត 28:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។ កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនឹងដំរិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។ មនុស្សក្រដែលពានលើមនុស្សកំសត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។ ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។ មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។ មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។