សុភាសិត 27:5-10

សុភាសិត 27:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្ដាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្ត​សម្លាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំ‌នៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សម្បុក​វា​ដែរ។ ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ទុក្ខ​លំបាក តែង​ហែក​ហួរ​ព្រលឹង​មនុស្ស ។ កុំ​ឲ្យ​បោះ‌បង់​ចោល​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក​ឡើយ ក៏​កុំ​ចូល​ក្នុង​ផ្ទះ​របស់​បង‌ប្អូន​របស់អ្នក​ក្នុង​គ្រា ដែល​អ្នក​មាន​ទុក្ខ​ព្រួយ។ អ្នក​ជិត​ខាង​ដែល​នៅ​ក្បែរ នោះ​វិសេស​ជាង​បង‌ប្អូន​ដែល​នៅ​ឆ្ងាយ។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រិះគន់​ដោយ​ចំហ​ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។ ពាក្យ​ស្ដី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្ដី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។ អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។ មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។ ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។ កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បងប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បងប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្ដី​ស្រឡាញ់​លាក់​កំបាំង។ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្ដី​បញ្ឆោត​វិញ។ អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។ មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។ ប្រេង​លាបនឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្ដី​ផ្អែម‌ល្ហែម​នៃ​សេចក្ដី​ដាស់‌តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្រ ក៏​ដូច្នោះ​ដែរ។ ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។

ចែក​រំលែក
អាន សុភាសិត 27

សុភាសិត 27:5-10

សុភាសិត 27:5-10 គខបសុភាសិត 27:5-10 គខបសុភាសិត 27:5-10 គខបសុភាសិត 27:5-10 គខប