សុភាសិត 27:23-27
សុភាសិត 27:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។ ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជា សម្លៀកបំពាក់ដល់អ្នក ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ ហើយមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
សុភាសិត 27:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្គាល់ចៀមនីមួយៗរបស់អ្នកឲ្យបានច្បាស់ ចូរថែទាំហ្វូងសត្វរបស់អ្នកឲ្យបានដិតដល់។ ទ្រព្យសម្បត្តិមិនស្ថិតស្ថេរគង់វង្សរហូតទេ រីឯកិត្តិយសក៏មិននៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅដែរ។ ចូរកាត់ស្មៅនៅក្នុងចម្ការ ទុកជាចំណីសម្រាប់សត្វ។ ពេលស្មៅថ្មីកំពុងដុះ ត្រូវទៅប្រមូលស្មៅពីភ្នំមកទុក។ អ្នកអាចមានសម្លៀកបំពាក់ ដោយសាររោមចៀមរបស់អ្នក ហើយអ្នកអាចទិញចម្ការថ្មីដោយសារលក់ចៀមឈ្មោល។ ចូរយកទឹកដោះដ៏បរិបូណ៌របស់ពពែ ធ្វើជាអាហារចិញ្ចឹមជីវិតអ្នក និងគ្រួសាររបស់អ្នក ព្រមទាំងស្រីបម្រើរបស់អ្នក។
សុភាសិត 27:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ ឯស្មៅក្រៀម គេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ កូនចៀមទាំងប៉ុន្មាននឹងបានសំរាប់ធ្វើជាសំលៀកបំពាក់ដល់ឯង ឯពពែឈ្មោល ក៏សំរាប់សងថ្លៃចំការដែរ ហើយនឹងមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសំរាប់គ្រួសារឯង ហើយសំរាប់ចិញ្ចឹមពួកស្រីបំរើរបស់ឯងទៀត។