សុភាសិត 27:10
សុភាសិត 27:10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
ចែករំលែក
អាន សុភាសិត 27សុភាសិត 27:10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំបោះបង់មិត្តរបស់អ្នក ឬមិត្តរបស់ឪពុកអ្នកចោលឡើយ។ នៅថ្ងៃមានអាសន្ន កុំរត់ទៅពឹងបងប្អូនបង្កើត របស់អ្នកឲ្យសោះ ដ្បិតអ្នកជិតខាងដែលស្និទ្ធស្នាលប្រសើរជាងបងប្អូនបង្កើតដែលនៅឆ្ងាយទៅទៀត។
ចែករំលែក
អាន សុភាសិត 27សុភាសិត 27:10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯមិត្រភក្តិរបស់ខ្លួន នឹងមិត្រភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
ចែករំលែក
អាន សុភាសិត 27