សុភាសិត 26:9-12

សុភាសិត 26:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង ជា​យ៉ាង​ណា នោះ​ពាក្យ​សុភា‌សិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ ក៏​យ៉ាង​នោះ​ដែរ ពល​ធ្នូ​ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់ ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ខ្លៅ​អនាថា ឬ​មនុស្ស​ប្រមឹក ក៏​យ៉ាង​នោះ​ដែរ។ មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចម្កួត​របស់​គេ ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កម្អួត​វា​វិញ អ្នក​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ? មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 26

សុភាសិត 26:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ ពល​ធ្នូម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ នឹង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

ចែក​រំលែក
អាន សុភាសិត 26