សុភាសិត 26:6-8
សុភាសិត 26:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្ដីអន្តរាយដែរ ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិត នៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ
សុភាសិត 26:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។ សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹមសារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។ លើកតម្កើងមនុស្សខ្លៅ ប្រៀបដូចជាយកគ្រាប់ក្រួសមកចងនឹងដង្ហក់។
សុភាសិត 26:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលប្រើមនុស្សល្ងីល្ងើឲ្យនាំដំណឹងទៅ នោះឈ្មោះថា កាប់ផ្តាច់ជើងរបស់ខ្លួន ហើយក៏ផឹកស្រូបសេចក្ដីអន្តរាយដែរ ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ អ្នកដែលចងក្រួសភ្ជាប់ក្នុងខ្សែដង្ហក់ជាយ៉ាងណា នោះអ្នកដែលលើកមុខមនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ