សុភាសិត 26:3-5
សុភាសិត 26:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានត្មោងសម្រាប់សេះ មានបង្ហៀរសម្រាប់លា ហើយរំពាត់ក៏សម្រាប់ខ្នងមនុស្សល្ងីល្ងើដែរ។ កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចម្កួតរបស់គេឡើយ ក្រែងអ្នកក៏បានដូចជាគេដែរ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចម្កួតរបស់គេចុះ ក្រែងគេមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា
សុភាសិត 26:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។ ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។
សុភាសិត 26:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានត្មោងសំរាប់សេះ មានបង្ហៀរសំរាប់លា ហើយរំពាត់ក៏សំរាប់ខ្នងមនុស្សល្ងីល្ងើដែរ។ កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្ដីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្ដីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្ដីអំនួតថា ជាអ្នកមានប្រាជ្ញា