សុភាសិត 26:24-26
សុភាសិត 26:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។
សុភាសិត 26:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សស្អប់គេតែងតែនិយាយលាក់ពុត រីឯក្នុងចិត្ត មានសុទ្ធតែគំនិតបោកប្រាស់។ កាលណាគេនិយាយដោយទន់ភ្លន់ កុំទុកចិត្តគេឲ្យសោះ ដ្បិតចិត្តរបស់គេមានពេញទៅដោយការស្អប់ខ្ពើមគ្រប់យ៉ាង។ ទោះបីអ្នកនោះចេះលាក់បាំងចិត្តស្អប់របស់ខ្លួនក៏ដោយ មនុស្សគ្រប់គ្នាគង់តែឃើញចិត្តអាក្រក់របស់គេ។
សុភាសិត 26:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្ត គេមានសេចក្ដីគួរស្អប់ខ្ពើម៧មុខ ទោះបើសេចក្ដីសំអប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេនឹងសំដែងចេញឲ្យច្បាស់ នៅចំពោះមុខនៃពួកជំនុំដែរ