សុភាសិត 24:15-16
សុភាសិត 24:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នែ៎ មនុស្សអាក្រក់អើយ កុំលបចាំប្រទូស្តនឹងលំនៅ របស់មនុស្សសុចរិតឡើយ កុំបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់ប្រាំពីរដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។
សុភាសិត 24:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ ដ្បិតបើមនុស្សសុចរិតដួលប្រាំពីរដង គេអាចក្រោកឡើងបានជានិច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
សុភាសិត 24:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នែ មនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ ទៅក្នុងសេចក្ដីអន្តរាយវិញ។