សុភាសិត 24:10-12
សុភាសិត 24:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើឯងមិនក្លាហានក្នុងថ្ងៃលំបាក បានសេចក្កីថាឯងមានកម្លាំងខ្សោយណាស់។ ចូរជួយសង្គ្រោះពួកអ្នក ដែលគេនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅទីសម្លាប់ចុះ បើអ្នកថា «មើល៍! យើងមិនបានដឹងទេ» តើមិនមែនព្រះអង្គទេ ដែលថ្លឹងមើលចិត្ត និងជ្រាបទាំងអស់? តើមិនមែនព្រះអង្គទេដែលថែរក្សាព្រលឹងអ្នក ក៏ស្គាល់អ្នកច្បាស់? ហើយតើព្រះអង្គមិនសងដល់មនុស្សទាំងឡាយ តាមការដែលគេប្រព្រឹត្តទេឬ?
សុភាសិត 24:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នកបាត់បង់សេចក្ដីក្លាហានក្នុងពេលមានអាសន្ន បានសេចក្ដីថា កម្លាំងរបស់អ្នកទន់ខ្សោយណាស់។ ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់។ បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះអង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះអង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។
សុភាសិត 24:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកំឡាំងតិចទេ។ ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសំឡាប់ចុះ បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។