សុភាសិត 23:19-21
សុភាសិត 23:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវតម្រង់ចិត្តទៅតាមផ្លូវ។ កុំនៅកណ្ដាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោក នឹងនាំឲ្យស្លៀកពាក់កណ្តាច។
សុភាសិត 23:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនអើយ ចូរស្ដាប់ឪពុក នោះកូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូនជំពាក់ចិត្តនឹងផ្លូវទៀងត្រង់។ កុំសេពគប់នឹងមនុស្សប្រមឹក ឬមនុស្សល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក និងមនុស្សល្មោភស៊ី រមែងធ្លាក់ខ្លួនក្រ ហើយមនុស្សខ្ជិលច្រអូសរមែងខ្វះសម្លៀកបំពាក់។
សុភាសិត 23:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កូនអើយ ចូរប្រុងស្តាប់ ហើយមានប្រាជ្ញាចុះ ត្រូវឲ្យដំរង់ចិត្តទៅតាមផ្លូវ កុំឲ្យនៅកណ្តាលពួកអ្នកប្រមឹកស្រា ឬក្នុងពួកល្មោភស៊ីឡើយ ដ្បិតមនុស្សប្រមឹក នឹងមនុស្សល្មោភនឹងទៅជាក្រ ហើយសេចក្ដីងុយងោកនឹងនាំឲ្យស្លៀកពាក់កណ្តាច។