សុភាសិត 20:1-7

សុភាសិត 20:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​ពីរ​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។ សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់​ឡើង ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិ‌សព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ គេ​ចេះ​តែ​រក​រឿង​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត ហើយ​ខ្វះ​ខាត​វិញ។ ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន? មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ចែក​រំលែក
អាន សុភាសិត 20

សុភាសិត 20:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។ កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជម្លោះ អ្នក​នោះ​តែងតែ​ទទួល​កិត្តិយស រីឯ​មនុស្ស​ល្ងី‌ល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។ នៅ​រដូវ​វស្សា មនុស្ស​កម្ជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។ គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស‌វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។ មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។ មនុស្ស​សុចរិត​តែងតែ​រស់​នៅ ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។

ចែក​រំលែក
អាន សុភាសិត 20

សុភាសិត 20:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​របស់​បញ្ឆោត​មើល‌ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​២​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា។ សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច នោះ​ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​នៃ​សិង្ហ អ្នក​ណា​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​ជីវិត​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិសព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែគ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ​គេ​ចេះ​តែ​រក​រឿង​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ‌រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចំរូត ហើយ​ខ្វះ​ខាត​វិញ។ សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។ មនុស្ស​សុចរិត គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ចែក​រំលែក
អាន សុភាសិត 20