សុភាសិត 20:1-4
សុភាសិត 20:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ ឈ្មោះថាគ្មានប្រាជ្ញា។ សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។ អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គេចេះតែរករឿងវិញ។ មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត ហើយខ្វះខាតវិញ។
សុភាសិត 20:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សុរារមែងធ្វើឲ្យមនុស្សក្អេងក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។ កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។ អ្នកណាដកខ្លួនចេញឆ្ងាយពីជម្លោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងីល្ងើជាអ្នកពូកែឈ្លោះ។ នៅរដូវវស្សា មនុស្សកម្ជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។
សុភាសិត 20:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។ សេចក្ដីស្ញែងខ្លាចរបស់ស្តេច នោះប្រៀបដូចជាសំឡេងគ្រហឹមនៃសិង្ហ អ្នកណាដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។ អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។ មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចំរូត ហើយខ្វះខាតវិញ។