សុភាសិត 2:7-10
សុភាសិត 2:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបម្រុងទុកសេចក្ដីដែលមានប្រយោជន៍ សម្រាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នក ដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រក នៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ព្រះអង្គ។ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ និងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង
សុភាសិត 2:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ ព្រះអង្គជួយការពារ អស់អ្នកដែលដើរតាមគន្លងធម៌ ហើយថែរក្សាអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ ប្រសិនបើកូនស្ដាប់ឪពុក កូននឹងយល់អំពីមាគ៌ាដ៏សុចរិត ទៀងត្រង់ និងត្រឹមត្រូវ ពោលគឺអ្វីៗទាំងអស់ដែលនាំមកនូវសុភមង្គល។ ដូច្នេះ កូននឹងទៅជាមនុស្សមានប្រាជ្ញា ហើយកូននឹងមានចិត្តត្រេកអរដោយចេះដឹង។
សុភាសិត 2:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បំរុងទុកសេចក្ដីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្តិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង