សុភាសិត 2:20-22 - Compare All Versions
សុភាសិត 2:20-22 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ ចូរឯងដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត។ ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយ នឹងត្រូវរំលើងចេញពីស្រុកទៅ។
សុភាសិត 2:20-22 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ដូច្នេះ ចូរកូនរើសយកមាគ៌ារបស់មនុស្សល្អ និងយកតម្រាប់តាមមនុស្សសុចរិត ដ្បិតមនុស្សទៀងត្រង់នឹងរស់នៅក្នុងស្រុកនេះ ហើយមនុស្សឥតកំហុស នឹងនៅស្ថិតស្ថេររហូតតទៅ។ រីឯមនុស្សពាលវិញ ព្រះជាម្ចាស់នឹងកាត់កាល់ពួកគេចេញពីស្រុក ហើយព្រះអង្គក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
សុភាសិត 2:20-22 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត ដ្បិតមនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ។