សុភាសិត 2:16-19
សុភាសិត 2:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។
សុភាសិត 2:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ធ្វើដូច្នេះ កូននឹងមិនចាញ់ពាក្យផ្អែមល្ហែម របស់ស្ត្រីដទៃ ដែលមិនមែនជាភរិយារបស់កូន គឺស្ត្រីផិតប្ដីរបស់ខ្លួន និងក្បត់សម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ អាកប្បកិរិយារបស់ស្ត្រីបែបនេះ រមែងបណ្ដាលឲ្យគ្រួសាររបស់ខ្លួនស្លាប់ និងនាំគេឯងឲ្យវិនាសបាត់បង់។ ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
សុភាសិត 2:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសំឡាញ់ ដែលបានគ្នាពីក្រមុំកំឡោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់វា នាំទៅឯពួកមនុស្សស្លាប់ ឯពួកអ្នកដែលទៅឯវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ