សុភាសិត 2:12-15
សុភាសិត 2:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ
សុភាសិត 2:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច ឬមនុស្សដែលបោះបង់ផ្លូវទៀងត្រង់ ហើយបែរទៅរកផ្លូវងងឹតនោះឡើយ។ ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។ អ្វីៗដែលគេធ្វើ សុទ្ធតែវៀចវេរ មាគ៌ារបស់គេមិនដែលត្រង់ទាល់តែសោះ។
សុភាសិត 2:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្សដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀចរបស់មនុស្សអាក្រក់ ផ្លូវគេសុទ្ធតែក្ងិកក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ