សុភាសិត 19:6-7
សុភាសិត 19:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សជាច្រើនខំយកចិត្តមនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្តសម្លាញ់នឹងអ្នក ដែលចែកអំណោយទានដែរ។ មនុស្សក្រីក្រ សុទ្ធតែត្រូវបងប្អូនទាំងអស់ស្អប់ទៅហើយ នោះចំណង់បើមិត្តភក្តិ តើនឹងឃ្លាតឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត អ្នកនោះតាមទៅអង្វរគេ តែគេគេចបាត់អស់។
សុភាសិត 19:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។ មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។
សុភាសិត 19:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សជាច្រើន នឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្រសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។ អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រ ក៏ស្អប់អ្នកនោះ ចំណង់បើមិត្រភក្តិ តើនឹងឃ្លាតចេញឆ្ងាយ ពីអ្នកនោះជាជាងអំបាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។