សុភាសិត 19:10-12
សុភាសិត 19:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ការដែលអាស្រ័យនៅដោយរុងរឿង មិនសមនឹងមនុស្សល្ងីល្ងើទេ លើសពីនេះទៀតនោះ ទាសករក៏មិនសមមានអំណាចលើអ្នកធំដែរ។ សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។ សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សុភាសិត 19:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។ មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។ សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
សុភាសិត 19:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ការដែលអាស្រ័យនៅដោយរុងរឿង នោះមិនសមនឹងមនុស្សល្ងីល្ងើទេ ចំណង់បើខ្ញុំកំដរ ដែលមានអំណាចលើអ្នកធំ តើមិនសមគួរជាជាងអំបាលម៉ានទៅ។ សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។ សេចក្ដីក្រោធនៃស្តេច ធៀបដូចជាសូរគ្រហឹមនៃសិង្ហ តែព្រះគុណទ្រង់ដូចជាទឹកសន្សើមនៅលើស្មៅវិញ។