សុភាសិត 18:1-2
សុភាសិត 18:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលគេចខ្លួនចេញពីអ្នកដទៃ អ្នកនោះគិតតែប្រយោជន៍ខ្លួនឯង អ្នកនោះមានចិត្តទាស់ប្រឆាំង នឹងអស់ទាំងយោបល់ដែលត្រឹមត្រូវ។ ចំណែកមនុស្សល្ងីល្ងើគេឥតមាន សេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែសម្ដែងគំនិត ក្នុងចិត្តខ្លួនឯងចេញវិញ។
ចែករំលែក
អាន សុភាសិត 18សុភាសិត 18:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាមិនរវីរវល់នឹងអ្នកដទៃ អ្នកនោះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបដិសេធយោបល់ទាំងប៉ុន្មានរបស់អ្នកឯទៀតៗ។ មនុស្សខ្លៅមិនចូលចិត្តការយល់ដឹងទេ គឺគិតតែចង់បញ្ចេញគំនិតខ្លួនវិញ។
ចែករំលែក
អាន សុភាសិត 18សុភាសិត 18:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏មានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង។ ចំណែកមនុស្សល្ងីល្ងើគេឥតមានសេចក្ដីរីករាយក្នុងយោបល់ទេ គឺចូលចិត្តតែនឹងសំដែងគំនិតក្នុងចិត្តខ្លួនឯងចេញវិញ។
ចែករំលែក
អាន សុភាសិត 18