សុភាសិត 17:14-15
សុភាសិត 17:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ការចាប់ផ្តើមប្រកាន់គ្នា ប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរដកខ្លួនថយចេញពីការទាស់គ្នា មុនដែលកើតមានជម្លោះ។ អ្នកដែលរាប់មនុស្សអាក្រក់ថាឥតមានទោស និងអ្នកដែលរាប់មនុស្សសុចរិតថាមានទោស អ្នកទាំងពីរនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
សុភាសិត 17:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បង្កជម្លោះប្រៀបបាននឹងទំលាយទំនប់ទឹក ចូរដកខ្លួនថយមុននឹងជម្លោះផ្ទុះឡើង។ អ្នកដែលចាត់ទុកមនុស្សជាប់ទោសថាគ្មានទោស និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុសថាមានកំហុស មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
សុភាសិត 17:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ការចាប់ផ្តើមប្រកាន់គ្នា នោះប្រៀបដូចជាបើកទំនប់ទឹក ដូច្នេះ ចូរលើកការទាស់គ្នាចេញ មុនដែលកើតមានការប្រឈ្លោះគ្នាផង។ អ្នកណាដែលរាប់មនុស្សអាក្រក់ជាឥតមានទោស ហើយអ្នកណាដែលកាត់ទោសដល់មនុស្សសុចរិត អ្នកទាំង២នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។