សុភាសិត 14:7-8
សុភាសិត 14:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះ នៅបបូរមាត់វាមិនបាន។ ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
ចែករំលែក
អាន សុភាសិត 14សុភាសិត 14:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរចៀសឲ្យឆ្ងាយពីមនុស្សខ្លៅ ព្រោះមិនដែលមានពាក្យចេះដឹងណាចេញពីមាត់អ្នកនោះឡើយ។ ប្រាជ្ញារបស់មនុស្សឆ្លាត គឺការយល់ច្បាស់នូវផ្លូវដែលខ្លួនកំពុងដើរ រីឯភាពល្ងីល្ងើរបស់មនុស្សខ្លៅ គឺកលល្បិចរបស់ខ្លួន។
ចែករំលែក
អាន សុភាសិត 14