សុភាសិត 11:23-25
សុភាសិត 11:23-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
សុភាសិត 11:23-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សសុចរិតមានបំណងតែមួយគត់ គឺធ្វើអំពើល្អ រីឯសេចក្ដីប៉ងប្រាថ្នារបស់មនុស្សអាក្រក់រមែងធ្វើឲ្យខ្លួនទទួលទោស។ មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើន រីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅៗ។ មនុស្សមានចិត្តសទ្ធាតែងតែបានចម្រុងចម្រើន រីឯអ្នកដាក់ទានទឹកឲ្យគេ តែងតែទទួលទឹកពីគេវិញ។
សុភាសិត 11:23-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត នោះសុទ្ធតែល្អ តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់ នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។