សុភាសិត 11:1-9

សុភាសិត 11:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។ កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​របស់​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។ ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍ នឹង​តម្រង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។ ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់ ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។ មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។ មនុស្ស​ទមិឡ​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង ដោយ‌សារ​មាត់​ខ្លួន តែ​តម្រិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។ អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។ ចិត្ត​ទៀង​ត្រង់​តែងតែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម​ត្រូវ រីឯ​ចិត្ត​វៀច‌វេរ​វិញ តែងតែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ​សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែងតែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។ ព្រះ‌ជាម្ចាស់​តែងតែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះអង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។ មនុស្ស​ទមិឡ​តែងតែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែងតែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។

ចែក​រំលែក
អាន សុភាសិត 11

សុភាសិត 11:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ជញ្ជីង​មិន​ត្រឹម‌ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទំងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​ទ្រង់​វិញ។ កាល​ណា​កើត​មាន​សេចក្ដី​អំនួត នោះ​ក៏​កើត​មាន​សេចក្ដី​ខ្មាស​ដែរ តែ​ប្រាជ្ញា តែង​នៅ​នឹង​មនុស្ស​សុភាព។ សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់ នឹង​នាំ​ផ្លូវ​គេ តែ​សេចក្ដី​វៀច​របស់​មនុស្ស​ប្រទូស្ត នឹង​នាំ​ឲ្យ​វិនាស​វិញ។ ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។ សេចក្ដី​សុចរិត​របស់​មនុស្ស​គ្រប់​លក្ខណ៍​នឹង​ដំរង់​ផ្លូវ​ខ្លួន តែ​មនុស្ស​អាក្រក់​នឹង​ដួល​ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន​វិញ។ ឯ​សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ជួយ​ឲ្យ​ខ្លួន​រួច តែ​មនុស្ស​ប្រទូស្ត​នឹង​ត្រូវ​ជាប់​ក្នុង​ការ​ទុច្ចរិត​របស់​ខ្លួន​វិញ។ កាល​ណា​មនុស្ស​អាក្រក់​ស្លាប់​ទៅ នោះ​សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​សូន្យ​ទៅ​ដែរ ហើយ​សេចក្ដី​ទុក​ចិត្ត​របស់​មនុស្ស​ទុច្ចរិត នឹង​ត្រូវ​វិនាស​ទៅ​ផង។ មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។ មនុស្ស​ទមិល​ល្មើស​តែង​បំផ្លាញ​អ្នក​ជិត​ខាង​ដោយ‌សារ​មាត់​ខ្លួន តែ​ដំរិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ។

ចែក​រំលែក
អាន សុភាសិត 11